상품명 | ព្រះនាងមុខ 1000 |
---|---|
번역 서명 | 공주의 천 가지 얼굴 |
정가 | |
판매가 | 31,200원 |
저자 | ម៉ាក់ ស្រីនាថ |
출판사 | Srolanh Seavpov |
출판 연도 | 2022 |
ISBN | 9789924583028 |
나라명 | 캄보디아 |
분류 | 아동 |
배송방법 | 택배 |
배송비 | 3,000원 (50,000원 이상 구매 시 무료) |
월 렌탈 금액 |
월 원 (개월 기준)
|
---|
구매방법 | |
---|---|
배송주기 |
정기배송 할인 save
|
옵션선택 |
(최소주문수량 1개 이상 / 최대주문수량 0개 이하)
사이즈 가이드할인가가 적용된 최종 결제예정금액은 주문 시 확인할 수 있습니다.
ព្រះនាងមុខមួយពាន់ និងគ្រោះទាំង៧ ដែលបានដំណើរការណ៍ផលិតអស់រយៈពេល១ឆ្នាំ។ នេះជាស្នាដៃថ្មីប្លែក ដែលយើងបានជ្រើសរើសយកដំណើរសាច់រឿងប្រភេទព្រេងនិទានខ្មែរ និងប្រភេទទេវកថា ដែលសឹងតែត្រូវបានបំភ្លេចចោលទៅហើយ។ យើងបានលើកយកវាមកបង្ហាញសាជាថ្មី នៅក្នុងរូបភាពថ្មីមួយទៀត ព្រមទាំងច្របាច់បញ្ចូលសីលវិធី និងគំនិតច្នៃប្រតិដ្ឋថ្មីទៅតាមសម័យកាល និងវិវឌ្ឍនៈនៃអក្សរសិល្ប៍ខ្មែរ។ យើងសង្ឃឹមថា វានឹងធ្វើឲ្យអ្នកបានទទួលនូវបទពិសោធន៍អំណានដ៏ថ្មីស្រឡាងមួយ។
តាំងពីតូចដល់ធំ យើងតែងតែបានឮព្រេងនិទានដែលនិយាយពីយក្ស និងមនុស្ស។ យក្សត្រូវបានចាត់ទុកថាជាសភាវៈអាក្រក់ ឯមនុស្សជាសភាវៈល្អ។ ពួកគេទាំងពីរជាសត្រូវនឹងគ្នាតាំងពីដើមមក។ ក្នុងសៀវភៅមួយក្បាលនេះ យើងនឹងកកាយយ៉ាងលម្អិតពីរឿងរ៉ាវនៃអម្បូរទាំងពីរ។
សង្ខេបសាច់រឿង៖
កាលពីយូរលង់ណាស់មកហើយ មានហេតុចម្លែកមួយបានកើតលើព្រះរាជធីតាមួយអង្គ។ បន្ទាប់ពីទ្រង់បានប្រសូត ព្រះធីតាតែងផ្លាស់ប្ដូរព្រះភក្ត្រជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយពាន់ថ្ងៃដំបូងយ៉ាងចម្លែក។
តាំងពីកុមារភាព ដល់ចម្រើនពេញវ័យ ទ្រង់ត្រូវរស់នៅជាមួយអាថ៌កំបាំងនៃការផ្លាស់ប្ដូរព្រះភក្ត្ររបស់ទ្រង់ ព្រមទាំងការបាត់ព្រះកាយរបស់ព្រះមាតាទៀតផង។ លើសពីនោះ ជីវិតព្រះនគរទាំងមូល ក៏កំពុងតែជួបប្រទះនូវទំនាយដ៏អាក្រក់នៃគ្រោះទាំង៧ដ៏សាហាវ ដែលជាស្នាដៃឥតមេត្តាពីនគរយក្ស ដើម្បីសម្លាប់មនុស្សឲ្យផុតពូជពីផែនដីនេះ។
게시물이 없습니다
게시물이 없습니다